លោក ត្រាំ ថា អាមេរិកតេស្តនុយក្លេអ៊ែរ ទាល់តែប្រទេសផ្សេងធ្វើមុន

វ៉ាស៊ីនតោន ៖ លោក ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរ លុះត្រាតែប្រទេសផ្សេងទៀតធ្វើមុន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ប្រសិនបើប្រទេសផ្សេងទៀតធ្វើដូច្នេះ ខណៈពេលដែល លោករក្សាភាពមិនច្បាស់លាស់ អំពីប្រភេទ នៃ ការធ្វើតេស្តអាវុធបរិមាណូ។

លោក Trump បានប្រាប់អ្នកកាសែត នៅលើយន្តហោះ Air Force One ថា «យើងនឹងធ្វើការសាកល្បងមួយចំនួន បាទ បើប្រទេសផ្សេងទៀតធ្វើ យើងនឹងធ្វើដូចគ្នា»។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេសិត (Pete Hegseth) បាននិយាយថា ការណែនាំរបស់ប្រធានាធិបតី Donald Trump ក្នុងការចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញនឹងធ្វើឱ្យជម្លោះនុយក្លេអ៊ែរ “ទំនងជាតិចជាងមុន” ។ ជាការនិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៅប្រទេសម៉ាឡេស៊ី។

គួររម្លឹកថា ក្នុងពេលមានវត្តមាន នៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងសង្គ្រាមអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ អាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner