ក្រសួងមុខងារសាធារណៈ ប្រកាសពីដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើកាងារនៅក្នុងខេត្តគោលដៅចំនួន៥
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ សូមជូនសេចក្តីជូនព័ត៌មាន អំពី «ដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើ ការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅក្នុងខេត្តគោលដៅ កំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និងព្រៃវែង»
ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ព្រមទាំងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និង “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”៕
ដោយ ៖ ង៉ាន់ ទិត្យ



ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។