ប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាយុវជននៅអាស៊ី ថ្វីដ្បិតមិនទទួលបានមេដាយតែអត្តពលិកកីឡាកម្ពុជាខ្លះបំបែកឯតទគ្គកម្មកំណត់ត្រាចាស់ និងធ្វើបានល្អ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលព្រះរាជាណាចក្របារ៉ែន ទទួលធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាស្ថាពរហើយត្រឹមថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥ ដោយអត្តពលិកគ្រប់ប្រទេស បានវិលទៅកាន់ប្រទេសរៀងៗខ្លួនត្រឹមថ្ងៃទី២ ខែ វិច្ឆិកា ខណៈអត្តពលិកកីឡាកម្ពុជា បានវិលមកដល់មាតុប្រទេសវិញនៅល្ងាចថ្ងៃទី២ ខែ វិច្ឆិកា ដឹកនាំដោយ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយករដ្ឋានកីឡា ។

ថ្លែងក្នុងដំណើរមកដល់ នាអាកាសយានរដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ប៉ុន សុខ បានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រភេទកីឡាចុងក្រោយ ដែលបានបន្តការប្រកួតនៅចុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ នាប្រទេសបារ៉ែននេះ ថ្វីដ្បិតយើងមិនទទួលបាននូវលទ្ធផលមេដាយជូនជាតិក៏ពិតមែន ប៉ុន្តែប្រភេទកីឡាមួយចំនួនបានបំបែកឯតទគ្គកម្មកំណត់ត្រាចាស់ និងធ្វើបានល្អ ជាពិសេស គឺអត្តពលិកយើងរក្សាបាននូវក្រមសីលធម៌លេងដោយយុត្តិធម៌ ។

កក្តាទាំងអស់នេះបានបង្ហាញឱ្យឃើញនូវផលវិជ្ជមានល្អប្រសើរសម្រាប់កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាសកលវិទ្យាល័យអាស៊ានឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៣១។

សូមបញ្ជាក់ថា ប្រភេទកីឡារបស់កម្ពុជាដែលត្រឡប់មកក្រោយគេនៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ មានដូចជា៖ វាយកូនឃ្លីលើតុ .វាយសី.លើកទម្ងន់.យូដូ.ជឺជីតស៊ូ និង.ហែលទឹក ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះនេះមាន៤៥ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូន ១៤ប្រភេទកីឡាចូលរួម ដោយដណ្តើមបានមេដាយសរុប ៤គ្រឿង ក្នុងនោះមេដាយ៣គ្រឿងដណ្តើមបានលើប្រភេទកីឡាគុនខ្មែរ និង ១គ្រឿងទៀតដណ្តើមបានលើប្រភេទកីឡាបញ្ចស៊ីឡាត់ ខណៈលេខរៀងកម្ពុជាឈរនៅលេខ៣១ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner