ខេត្តព្រះវិហារ បើកយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

(ខេត្តព្រះវិហារ)៖ យុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» ២០២៥ ត្រូវបានធ្វើឡើងជាផ្លូវការ ថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រើនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្រោមវត្តមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ។

ក្រោយបិទបញ្ចប់ការផ្សព្វផ្សាយប្រឆាំងព័ត៌មានមិនពិត «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» នៅសាលាខេត្តនោះមក អាជ្ញាធរខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏បានបន្តដង្ហែរក្បួនតាមដងផ្លូវសំខាន់ៗក្នុង ក្រុងព្រះវិហារ ដើម្បីផ្សព្វផ្សាយសារអប់រំ និងជំរុញការយល់ដឹងដល់សាធារណជន ឱ្យរួមគ្នាទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានមិនពិត (Fake News) ព្រមទាំងលើកកម្ពស់ក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការពិចារណាឱ្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មាន៕

ដោយ ៖ ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner