រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ,សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ ឃុនហ៊ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សាលាដំបូងខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ រដ្ឋបាលក្រុង/ស្រុកទាំង៨ អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្តូបវិមានឯករាជ្យ មក្រុងព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ«៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០២៥» និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ខួបលើកទី២១ ព្រះវស្សារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនោះ អភិបាលខេត្តរំលឹកពីព្រឹត្តិការណ៍ដ៏មានសារសំខាន់ទាំងពីរនេះ។
អង្គពិធីបានគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងលែងសត្វព្រាប និងបង្ហោះប៉ោងប៉ោង ផងដែរ៕


ដោយ:ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner