បរិមាណស្រូវសើមជិតមួយម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មប្រមូលទិញពីកសិករនៅទូទាំងប្រទេស
ភ្នំពេញ៖បរិមាណស្រូវសើមចំនួនជិតមួយម៉ឺនតោនត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីប្រជាកសិករនៅទូទាំងប្រទេសក្នុងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។នេះបើយោងតាមការបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ប្រភពដដែលបន្តថា ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕
ដោយ៖ម៉ាដេប៉ូ
