“ប្រាសាទភ្នំបូក” ជាទីកន្លែងដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ភ្នំបូកគឺជាភ្នំធម្មជាតិមានទេសភាពស្រស់បំព្រង ភ្ញៀវទេសចក៏អាចមើលឃើញថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាតថែមទៀតផង។
ប្រាសាទភ្នំបូកស្តិតនៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០ នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ។
ប្រាសាទនេះសាងពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបី នៅលើខឿនតែមួយបែរទៅទិសខាងកើត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ៕
ដោយ ៖ ម៉ាដេប៉ូ
(ប្រភពពីអាជ្ញាធរជាតិអប្សរា)











ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។