ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សោកស្ដាយ ការខូចខ្ទិចខ្ទាំសមទ្ធិផល វត្តប្រាសាទតាមាន់សែនជ័យ ដោយសារការទំលាក់គ្រាប់បែករបស់ កងទ័ពថៃ

(ខេត្តបន្ទាយមានជ័យ )÷ ប្រជាពលរដ្ឋក៏ដូចពុទ្ធបរិស័ទ បានសម្ដែងការ សោកស្ដាយជុំវិញ ការខូចខ្ទិចខ្ទាំសមទ្ធិផលវត្តប្រាសាទតាមាន់ឬវត្តតាមាន់សែនជ័យ ខណៈនាំគ្នាយកបច្ច័យចូលរួមកសាងវត្តនេះឡើងវិញ។

លោក ម៉ាន់ មួយ តំណាងប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទបានបង្ហាញអារម្មណ៍ សោកស្ដាយជុំវិញ ការខូចខ្ទិចខ្ទាំសមទ្ធិផលវត្តប្រាសាទតាមាន់ ឬ វត្តតាមាន់សែនជ័យ ដោយសារការទំលាក់គ្រាប់បែករបស់ កងទ័ពថៃ ។

ចំណែក លោក សួន សេរី ឧទ្ទេសាចារ្យ បានធ្វើការ សោកស្ដាយផងដែរ ថា វត្តតាមាន់សែនជ័យស្ថិតនៅតំបន់ប្រសាទតាមាន់ឋិតក្នុងឃុំគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ហើយវត្តនេះបាន កសាងឡើងដោយសន្សឹមៗ តាមសទ្ធារបស់ពុទ្ធបរិស័ទដែលវត្តមួយនេះទើបធ្វើបានសាលាឆាន់ កុដិ និងក្លោងទ្ធារ ទីសក្ការៈ ប៉ុណ្ណោះក៏ត្រូវបានបំផ្លិចបំផ្លាញសមទ្ធិផលមួយចំនួននេះដោយគ្រាប់ផ្លោង និងការទំលាក់ស្រោចគ្រាប់បែកមកលើបរិវេណវត្តតាមាន់សែនជ័យ កំឡុងសង្គ្រាមឈ្លានពានតាមព្រំដែនពីពួកទាហានសៀមរយៈ ពេល៥ថ្ងៃនាថ្ងៃទី២៤ដល់២៥ខែកក្កដាឆ្នាំ២០២៥។ ហើយភាពអន្តរាយលើសមទ្ធិផលពុទ្ធសាសនាមកលើវត្តតាមាន់សែនជ័យ ពិតជាគួសោកស្ដាយបំផុតទន្ទឹមហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនមួយចំនួនរងការវាយប្រហារពីពួទាហានសៀមនោះ។

លោក សួន សេរី បានបន្តទៀត ជាមួយការសោកស្ដាយនេះ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នាជួយកសាងឡើងវិញនូវសមទ្ធិផលពុទ្ធសាសនានៅមាន់សែនជ័យឡើងវិញតាមរយៈ អង្គកឋិនទានសាមគ្គីកាលពីពេលថ្មីៗនេះប្រមូលបច្ច័យសរុបបច្ច័យបានចំនួន ៣៣លាន ៥សែនរៀល ដើម្បីអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅកម្ពុជាដោយមានជំនឿជាក់លើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើង ក្នុងការរក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ប្រទេស ៕

ដោយ ÷ គៀន ច័ន្ទហ៊ីន

ads banner