ពិធីបើកជាផ្លូវការសប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន
ណាននីង៖សប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយ អាស៊ានឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ China MediaGroup(CMG)ក្នុងនាមជាម្ចាស់ផ្ទះ សហការជាមួយ រដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័ត Guangxi Zhaung នៅក្នុងទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រារព្ធ បើកជាផ្លូវការកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រោមអធិបតីភាព លោក Fan Yun និពន្ធនាយករងក្រុមហ៊ុន China Media Group (CMG) និងជានិពន្ធនាយក CGTN P.R.China,លោក Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការCPC Guangxi រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនៃគណៈកម្មាធិការ CPC Guangxi P.R.R.China។

ដោយឡែកគណៈប្រតិភូកម្ពុជាក៏បានអញ្ជើញចូលរួមផងដែរដឹកនាំដោយឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខា ធិការក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ AMS និង CNM ។ក៏មានវត្តមាន ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៃបណ្តាប្រទេស អាស៊ាន រួមមាន កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ានម៉ានិង ថៃ និងប្រពន្ធ័ផ្សព្វផ្សាយរបស់ប្រទេសចិន។

ជាមួយពិធីបើកសប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ាន២០២៥នេះ ក៏មានពិធីសម្ពោធដៃគូប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន “China Up Close” Joint M Tour, ពិធីសម្ពោធនៃ ទីក្រុងណាននីង ដែលផ្តល់អំណាចដោយបញ្ញាសិប្បនិម្មិត, ពិធីសម្ពោធ គម្រោងផ្សព្វផ្សាយនៃ “ការធ្វើដំណើរ រវាង ក្វាងស៊ី និងប្រទេសថៃ តាមរយៈមីក្រូ-ដ្រា, យុទ្ធនាការ, ទេសចរណ៍វប្បធម៌ និងពិធីផ្តល់អាជ្ញាប័ណ្ណ IP របស់ China Media Groupផងដែរ៕
ដោយ៖AMS



