មេធំយូអិនព្រមានថា សង្គ្រាមស៊ូដង់ក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយក្នុងលោក

ដូហា ៖ ប្រមុខយូអិនព្រមានធ្ងន់ៗថា សង្គ្រាមនៅស៊ូដង់កំពុងផុងជ្រៅលែងអាចគ្រប់គ្រងទៀតបាន បន្ទាប់ពីកងកម្លាំងយោធាប៉ារ៉ាដណ្តើមកាន់កាប់បានតំបន់ Darfur នៃទីក្រុង El Fasher និងថា ជម្លោះពីរឆ្នាំនេះក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

អំឡុងកិច្ចប្រជុំកំពូលយូអិននៅកាតានាពេលថ្មីៗនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស និយាយថា ជនស៊ីវិលស្លូតត្រង់រាប់រយពាន់នាក់បានជាប់គាំងដោយការឡោមព័ទ្ធនៅតំបន់ Darfur… មនុស្សកំពុងស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺ និងអំពើហិង្សា។

ហើយយើងក៏ឮពីរបាយការណ៍ជាបន្តបន្ទាប់ ជុំវិញករណីរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស ពិសេសអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល មិនថាជាស្រ្តី មនុស្សចាស់ និងកុមារនៅទីនោះផងដែរ។

ដូច្នេះលោកសូមប្រើសម្លេងក្នុងនាមមេដឹកនាំយូអិនទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់ ពីព្រោះរឿងសំខាន់បំផុត នោះគឺបញ្ឈប់ការប្រយុទ្ធគ្នា និងការសម្លាប់រង្គាល ពិសេសទប់ស្កាត់អាវុធហូរចូលក្នុងប្រទេសស៊ូដង់តទៅទៀត និងបង្កើតយន្តការចាប់ជនបង្កឱ្យទទួលខុសត្រូវការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅ។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងរណ្ដៅជម្លោះនៅក្នុងខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីផ្ទុះការតស៊ូដណ្តើមអំណាចដោយហិង្សារវាងទាហានប៉ារ៉ា និងកងកម្លាំងប្រដាប់អាវុធស៊ូដង់។

បើតាមអង្គការសហប្រជាជាតិ, សង្គ្រាមប្រល័យពូជសាសន៍រវាងទាហានប៉ារ៉ាស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធគាំទ្ររដ្ឋាភិបាល ដែលផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែតុលា បានសម្លាប់មនុស្សប្រមាណ ១៥០,០០០នាក់ និង ១៤លាននាក់រត់ចោលផ្ទះសម្បែងទៅជ្រកកោណក្នុងជំរុំមានសុវត្ថិភាព៕

ប្រភព ៖ CNN និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner