ក្រសួងសង្គ្រាមអាមេរិកពិចារណាឈប់ប្រើឧទ្ធម្ភាគចក្រ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកកំពុងថ្លឹងថ្លែងលើគោលគំនិតឈប់ប្រើ ឬឈប់ទិញឧទ្ធម្ភាគចក្រថ្មីថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងទ័ព។ បើសិនគម្រោងនេះត្រូវបានអនុម័ត នោះវានឹងចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍នេះតែម្តង។ នេះបើតាមប្រភពដែលដឹងលឺពីការពិភាក្សាផ្ទៃក្នុងមួយនេះ។

ផ្អែកតាមសេចក្តីរាយការណ៍ពី Defence Blog, មូលហេតុដែលក្រសួងសង្គ្រាមអាមេរិកពិចារណាធ្វើបែបនេះ គឺក្នុងគោលបំណងធ្វើទំនើបកម្មប្រព័ន្ធផ្លូវអាកាសគ្មានមនុស្សបើក ពោលគឺប្តូរពីការប្រើប្រាស់ឧទ្ធម្ភាគចក្រមានមនុស្សបើក ជំនួសដោយយន្តហោះពិឃាតគ្មានមនុស្សបើក ឬដ្រូនប្រយុទ្ធ និងដ្រូនឈ្លបយកការណ៍ជាដើម។

ប្រភពបានបង្ហើបឱ្យដឹងថា គោលគំនិតនេះ ក៏បម្រើជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយតម្រូវការអ្នកបើកឧទ្ធម្ភាគចក្រ កាត់បន្ថយការចំណាយលើការបណ្តុះបណ្តាល និងការថែទាំឧទ្ធម្ភាគចក្រ ពិសេសការពារអាយុជីវិតកងទ័ពអំឡុងពេលធ្វើសង្គ្រាមជាមួយសត្រូវ។

ប្រភពបន្ថែមថា សំណើនេះ នឹងទទូចឱ្យរដ្ឋាភិបាលឈប់ទិញឧទ្ធម្ភាគចក្រថ្មីនៅត្រឹមចុងឆ្នាំ ២០២៦។ យ៉ាងណាមិញ គោលគំនិតនេះដែរ កំពុងស្ថិតក្រោមការពិចារណាផ្ទៃក្នុង ជាផ្នែកមួយនៃផែនការរយៈពេលវែង ហើយការវាយតម្លៃថែមទៀត ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ ២០២៦-២០២៨៕

ប្រភព ៖ Defence Blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner