ព្យុះទីហ្វុង Kalmaegi បំផ្លាញសេដ្ឋកិច្ចវៀតណាមជិត ៣០០ លានដុល្លារ

ហាណូយ ៖ ព្យុះទីហ្វុង កាមេជី (Kalmaegi) ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ និងទឹកជំនន់នាពេលថ្មីៗនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសវៀតណាមដល់ទៅ ២៩៦លានដុល្លារ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹក ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា តំបន់ភាគកណ្តាលខេត្ត Gia Lai បានរងការខាតបង់ធ្ងន់ធ្ងរបំផុតគិតជាទឹកប្រាក់មានទំហំរហូតដល់ ១៩៧,៦ លានដុល្លារ។

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុន ព្យុះទីហ្វុង កាមេជី បានបោកបក់ពន្លិច ឬធ្វើឱ្យខូចខាតទូកចំនួន ១៧៩គ្រឿង រីឯលំនៅដ្ឋានជាង ២.៣០០ខ្នងបានដួលរលំ និងប្រហែល ៥៧.៥០០ខ្នងផ្សេងទៀតរងការខូចខាត។

សូមរម្លឹកថា ព្យុះទីហ្វុងបិសាច កាមេជី បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលធ្វើឱ្យដើមឈើជាច្រើនដើមបាក់ដួលរលំ ផ្ទះសម្បែងប្រជាជនមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុនពេលព្យុះដ៏កំណាចមួយនេះថមថយចុះឥទ្ធិពល៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner