ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួប ពិភាក្សាការងារ
អត្ថបទដោយ៖
វុត្ថា តែម
(ភ្នំពេញ)៖ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន ៣៦។
ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើកម្មវិធីបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និង ឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងសួនឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគម ៕






ដោយ ៖ ង៉ាន់ ទិត្យ