មន្រ្តីជាន់ខ្ពស់ក្រសួងសារធារណការ ៖ ផ្លាកលេខអ្វីក៏ដោយឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងសារធារណការ ឯកឧត្តម ផន រឹម បានលើកឡើងថា ឃើញជារឿយៗ បងប្អូនតាមបណ្តាញសង្គម Facebook ឬ តេឡេក្រាម ជាដើម បានថតរូបរថយន្តទំនើបធ្វើដំណើរតាមដងផ្លូវ ដាក់ចូល និងវែកញែក ពាក់ព័ន្ធផ្លាកលេខលំដាប់តួអក្សរទាប ដែលពាក្យពេចន៍ខ្លះខុសក្រមសីលធម៌ ប្រាសចាកសេចក្តីថ្លៃថ្លូរ និងឈានដល់ការរិះគន់ ជេរប្រមាថម្ចាស់រថយន្តថែមទៀត។
នេះបើយោងតាម ឯកឧត្តម ផន រឹម រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូន នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ឯកឧត្តម គូសបញ្ចាក់ថា ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា។ ពេលខ្លះម្ចាស់រថយន្តស្រលាញ់លំដាប់អក្សរទាប ក៏ជាសេរីភាពស្របច្បាស់ នៃការជ្រើសរើសរបស់គាត់ ឲ្យតែផ្លាកលេខនោះមិនទាន់លក់ចេញបំពាក់លើរថយន្តដទៃ។
មុនរិះគន់ ជេរប្រមាថអ្នកដទៃ គួរឈ្វេងយល់ និងមានប្រភពព័ត៌មានឲ្យបានច្បាស់លាស់៕



ដោយ៖ង៉ាន់ ទិត្យ