សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ផ្តល់អណ្ដូងទឹកចំនួន២១ បន្ថែមដល់ក្រុមគ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖អណ្ដូងទឹកថ្មីចំនួន២១ ជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំបានថ្លែងថាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ រិទ្ធីសែន បានជួយជាអណ្តូងទឹកគិតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ បានទទួលអណ្ដូងទឹកស្អាតចំនួន ៥៧អណ្ដូងរួចមកហើយ ហើយនិងគ្រោងទទួលបានចំនួន ២០ អណ្តូងបន្ថែមទៀតនៅពេលខាងមុខនេះ ៕
ដោយ៖ប៊ុន រដ្ឋា