ក្រសួងការពារជាតិបង្ហាញពីដំណើរសង្ខេបស្ថានការណ៍អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីដំណើរសង្ខេបស្ថានការណ៍អំពី ករណីយោធាថៃបើក ការបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ចំពោះដំណើរសង្ខេបស្ថានការណ៍នេះមានដូចខាងក្រោម៖

***វេលាម៉ោង ១៥:៥០នាទី

មានប្រជាពលរដ្ឋកម្ពុជាចំនួន ០៣នាក់ បានដើរទៅលើខ្នងប្រឡាយជាទីតាំងដែលគាត់តែងតែធ្វើដំណើរជាធម្មតា។ វត្តមានរបស់កម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយក្បែរទីតាំងនោះប្រមាណជា ១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋដូចសព្វមួយដង។

បន្តិចក្រោយមក ពួកគាត់ក៏បានឮស្នូរផ្ទុះអាវុធ ពីខាងភាគីថៃ ដែលបានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន ០៣នាក់ កំពុងធ្វើដំណើរលើខ្នងប្រឡាយ ក៏បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ០២រូប រងរបួស បន្ទាប់មកកងកម្លាំងរបស់យើងដែលមិនប្រដាប់ដោយអាវុធ ក៏បានចូលធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ ក៏ត្រូវបានកម្លាំងយោធាថៃធ្វើការបាញ់ប្រហារសំដៅលើ ពួកគាត់។ លើសពីនេះទៅទៀត យោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋ ស៊ីវិលស្លូតត្រង់ខ្មែរដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋយើងចំនួន ០១នាក់របួស បន្ថែម និង០១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

***នៅវេលាម៉ោង ១៦:២០នាទី

ការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានស្ងប់ស្ងាត់ទៅវិញ។

***នៅវេលាម៉ោង ១៧:៥៤នាទី

ការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃជាលើកទី២ ដោយប្រើកាំភ្លើងប្រភេទ Rifle ចំនួន ០៥គ្រាប់ មកលើ កងកម្លាំងរបស់កម្ពុជាបន្ថែមទៀត ប៉ុន្តែកងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់ កម្រិតខ្ពស់ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារសុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋយើង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner