របេងសម្លាប់មនុស្ស ១លាន ២សែននាក់ កាលពីឆ្នាំមុន

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានឲ្យដឹង កាលពីថ្ងៃពុធថា ជំងឺរបេងបានសម្លាប់មនុស្ស ១លាន២៣ម៉ឺននាក់ កាលពីឆ្នាំមុន។

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បាននិយាយថា ជំងឺរបេងនៅតែជាឃាតករឆ្លង ឈានមុខគេ របស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្សប្រហែល ១.២៣ លាននាក់ កាលពីឆ្នាំមុន ខណៈដែលខ្លួនបានព្រមានថា ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ នៅតែមានភាពផុយស្រួយ។

WHO បានលើកឡើង នៅក្នុងទិដ្ឋភាពទូទៅប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញថា
តាមការប៉ាន់ប្រមាណ មនុស្ស ១០.៧ លាននាក់ នៅទូទាំងពិភពលោកបានធ្លាក់ខ្លួនឈឺ ដោយសារជំងឺរបេង ក្នុងឆ្នាំ២០២៤ ក្នុងនោះ បុរសមាន ៥.៨លាននាក់, ស្ត្រី ៣.៧ លាននាក់ និង កុមារ ១.២លាននាក់។

យ៉ាងណា របាយការណ៍នេះ “បង្ហាញពីការថយចុះ នៃករណីជំងឺរបេងថ្មី និងការស្លាប់ ជាលើកដំបូង ចាប់តាំងពីមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើតាម អគ្គនាយក អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ តែ លោកព្រមានថា “វឌ្ឍនភាពនេះ មិនមែនជាជ័យជំនះទេ” ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ លោក Ghebreyesus បានបរិហារការបញ្ចុះបញ្ចូល ឧស្សាហកម្មថ្នាំជក់ ជាមួយនឹងការប្រើប្រាស់ផលិតផល ដែលស្ថិតក្នុងចំណោមកត្តាជំរុញកំពូលទាំងប្រាំ នៃ ជំងឺរបេង”។

លោកស្រី Tereza Kasaeva ប្រធាននាយកដ្ឋាន ទទួលបន្ទុកជំងឺអេដស៍ របេង ជំងឺរលាកថ្លើម និងជំងឺឆ្លងតាមការរួមភេទ របស់ WHO បានបារម្ភថា
«ការកាត់បន្ថយការផ្តល់មូលនិធិ ជំរុញនៃការរីករាលដាលនៃជំងឺនេះ» ប៉ុន្តែ លោកស្រីអះអាងទៀតថា «ជាមួយនឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ ការវិនិយោគប្រកបដោយនិរន្តរភាព និង សាមគ្គីភាពជាសាកល យើងអាចបញ្ចប់ឃាតករ លក្ខណៈបុរាណនេះតែម្តង និង សម្រាប់ទាំងអស់គ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner