អភិបាលខេត្តកំពង់ធំពន្លឿនការដ្ឋានសាងសង់ផ្លូវមួយខ្សែនៅស្រុកប្រាសាទសំបូរ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែងជិត១៥គីឡូម៉ែត្រដោយតភ្ជាប់ភូមិកំពង់ឈើទាល ដល់ភូមិប្រឡាយ នៃឃុំសំបូរ ស្រុកប្រាសាទសំបូរ។
ក្នុងឱកាសពិនិត្យជាក់ស្តែងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្រ្តីជំនាញ ក៏ដូចជាក្រុមជាងឱ្យពន្លឿនការដ្ឋានស្ថាបនាខណៈទឹកភ្លៀងបានចាប់ផ្តើមអស់ជាបណ្ដើរៗ ទន្ទឹមការប្រមូលផល និងការធ្វើដំណើររបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កាន់តែមមាញឹក ៕


ដោយ៖ប៊ុនរដ្ឋា