ប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកកោះសូទិនបានទទួលអំណោយ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥និងមន្រ្តី​ក្រុមការងារខេត្តអញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៧១ គ្រួសារនៅទូទាំង​ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងឱកាសនេះឯកឧត្តមបានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំនានាដោយសារទឹកជំនន់ នាពេលកន្លង បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តដាំដុះស្រូវ ផលដំណាំផ្សេងៗ ឡើងវិញក្រោយពេលទឹកស្រកនិងយកចិត្តទុក
ដាក់ចំពោះបញ្ហាសុខភាពផងដែរ៕


ដោយ៖លី ពៅ

ads banner