ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមសិទ្ធិចូលរួមប្រកួត​កីឡា​​អាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦

(ភ្នំពេញ)៖ ក្រោយប្រជែងយ៉ាងស្វិតស្វាញអស់ ៥ប្រកួត​ដើម្បីដណ្តើមបានសិទ្ធិចូលរួមក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦ ។ នៅទីបំ​ផុត ក្រុមបាល់បោះរទះនារីកម្ពុជា ដណ្តើមបានសិទ្ធិចូល​រួម​ការប្រកួតនៅឆ្នាំក្រោយហើយ ។

បន្ទាប់ពីប្រកួតចុងក្រោយនៃពានរង្វាន់បាល់បោះរទេះនារី ជើងឯកអាស៊ី IWBF Asia Oceania Championships ឆ្នាំ២០២៥យកឈ្នះឥណ្ឌា លទ្ធផល ៧៩-២៩។ នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៊ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់​ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។

សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ ១ក្រុមទៀត គឺជាក្រុមលេខ១ នៅ Division B ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner