អ្នកជំនាញជួបពិភាក្សារគ្នាពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាមរយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រជាក់ប្រកប​ដោយ​ភាពច្នៃប្រឌិត

(ភ្នំពេញ)៖ តំណាងក្រសួងរ៉ែ និងថាមពល សហព័ន្ធ​ទេស​ចរណ៍កម្ពុជា CAPRED ដៃគូ អភិវឌ្ឍន៍ និងវិស័យ​ឯកជន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរួមគ្នា​រៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាម​​រយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រ​ជាក់​ប្រកប​ដោយភាពច្នៃប្រឌិត។ សិក្ខាសាលានេះ ប្រមូលផ្តុំ​អ្នក​ជំ​នាញក្នុងប្រទេសកម្ពុជា សម្រាប់វិស័យថាមពល ទេសចរ​ណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួបរួមគ្នា និងមានចក្ខុវិស័យ តែមួយគឺ៖ ដើម្បីបង្កើតវិស័យទេសចរ​ណ៍​ដែលមានភាពរីកចម្រើនទៅលើផ្នែកសេដ្ឋកិច្ច គួបផ្សំ​នឹងការពារភពផែនដីរបស់យើង ។

លោកបណ្ឌិត Martin Kabaluapa Kapinga តំណាង​អង្គការ WWF បាលើកឡើងថា វិស័យទេសចរណ៍​នៅ​កម្ពុជា គឺជាសសរស្តម្ភមួយនៃសេដ្ឋកិច្ច ព្រមទាំងជា​មោទន​ភាព និងវិបុលភាពរបស់ប្រទេសជាតិផងដែរ។ តួយ៉ាងនៅពេលដែលវិស័យនេះរីកចម្រើន តម្រូវការ​ថាម​ពល ក៏កើនឡើងផងដែរ ជាពិសេសគឺ បរិក្ខារត្រជាក់​ដែល​មានចំនួនជិតពាក់កណ្តាលនៃការប្រើ​ប្រាស់អគ្គិស​នីនៅតាមសណ្ឋាគារ។ ទាំងនេះបង្កជាបញ្ហាប្រឈម និង​បង្កើតឱកាសទន្ទឹមគ្នា។

លោកបន្ថែមថា តាមរយៈគម្រោង Cool & Solar ដែល​គាំ​ទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការ​ស្វីស (SDC) អង្គការ WWF-កម្ពុជា បានធ្វើការយ៉ាងជិត​ស្និទ្ធជាមួយសណ្ឋាគារឈានមុខគេដូចជា Raffles Le Royal, Sofitel Puketra, Himawari, Sunway និង Empress Angkor ដើម្បីស្វែងរកដំណោះស្រាយ ដែល​ធ្វើឱ្យ energy efficiency មានភាពប្រសើរឡើង និង​ជា​លទ្ធផលគឺគួរជាទីចាប់អារម្មណ៍។ ការត្រួតពិនិត្យ​ប្រ​សិទ្ធ​ភាពនៃថាមពលលម្អិតបានបង្ហាញថា សណ្ឋាគារ​អាច​សន្សំបានរហូតដល់ ១០ម៉ឺនដុល្លាអាមេរិកក្នុងមួយ​ឆ្នាំ តាមរយៈ efficiency upgrades ជាមួយនឹងការ​សងត្រលប់ក្នុងរយៈពេលខ្លី ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។

ចក្ខុវិស័យនៅកម្ពុជាពេលនេះកំពុងលេចចេញជារូបរាងនៅ​តំបន់ទេសភាពសំខាន់ៗ ចាប់ពីតំបន់ទេសភាពខ្ពង់​រាបភាគខាងកើត និងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ រហូតដល់តំបន់ទន្លេសាប ដែលជាតំបន់កំពុងធ្វើការ ដើម្បី​បញ្ចូលថាមពលកកើតឡើងវិញ លើកកម្ពស់​ខ្សែ​សង្វាក់ផ្គត់ផ្គង់ធម្មជាតិ និងប្រមូលទិន្នន័យហិរញ្ញប្បទាន​អាកាសធាតុសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍។

មាគ៌ាឆ្ពោះទៅមុខរបស់យើងគឺ៖ តាមរយៈការវិនិយោគ​លើ​ដំណោះស្រាយលើបរិក្ខារត្រជាក់សន្សំសំចៃ ថាម​ពល​សម្រាប់សណ្ឋាគារនៅកម្ពុជាអាចកាត់បន្ថយ​ចំ​ណា​យ​ប្រតិបត្តិការផ្សេងៗ, កាត់បន្ថយការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និងកំណត់ស្តង់ដារនិរន្តរភាពថ្មីក្នុងតំបន់ ។

រួមជាមួយនឹងការដឹកនាំរបស់រដ្ឋាភិបាល នវានុវត្តន៍វិស័យ​ឯកជន និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ យើងអាចកំណត់​បាន​នូវអត្ថន័យនៃវិស័យទេសចរណ៍ដែលមានទាំង​ការ​ប្រកួតប្រជែង និងមិនប៉ះពាល់ដល់អាកាសធាតុ។

សូមយើងទាំងអស់គ្នាចូលរួមប្រើក្នុងកម្មវិធីនៅថ្ងៃនេះជាការ​ចែករំលែកគំនិតពង្រឹងកិច្ចសហការ និងជាផែនទី​បង្ហា​ញផ្លូវសម្រាប់ការពង្រីកដំណោះស្រាយទូទាំងប្រទេស។ ដូច្នេះ យើងមិនត្រឹមតែជួយកម្ពុជាឱ្យសម្រេចបាននូវ​គោ​ល​ដៅថាមពល និងអាកាសធាតុល្អប៉ុណ្ណោះទេ ប៉ុន្តែ ថែម​ទាំងធានាបាននូវវិស័យទេសចរណ៍ដែលអាចបន្តភាពរីកចម្រើនស្របតាមធម្មជាតិផងដែរ ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner