ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ និងមិនធ្លាប់មាន ! ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលពិព័រណ៍សន្និបាត ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញសាធារណជនចូលរួមកម្មវិធីពិព័រណ៍ក្រោមប្រធានបទ «ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា» ឱ្យបានច្រើនកុះករ ដែលរៀបចំឡើងនៅទីស្តីការក្រសួង ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥។

កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារ និងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍ និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។ បញ្ជាក់ ៖ សម្រាប់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ដែលចង់បានស្តង់ដាក់តាំងបង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួន សូមទាក់ទងទូរស័ព្ទលេខ ០១២ ៨៥៧ ៨៥០ / ០៨៩ ៨៤៥ ៦៤៩

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner