ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួម សន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទកំពូលបណ្តារដ្ឋភាគីលើកទី៣០ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងរៀបចំឡើង ។ អញ្ជើញជូនដំណើរ របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា មានក្នាក់ដឹកនាំក្រសួងបរិស្ថានមួយចំនួនផងដែរ ។

ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង ប្រតិភូកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនានាជាច្រើន រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្តនានា ដៃគូអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាសាកល ដើម្បីដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុ ។

សូមបញ្ជាក់ថា កិច្ចប្រជុំ COP30 បានប្រមូលផ្តុំជាថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការអន្តរជាតិ អ្នកតំតំណាង អ្នកសិក្សាស្រាវជ្រាវ យុវជន វិស័យឯកជន សរុបប្រហែល ៥ ម៉ឺននាក់ មកពីប្រទេស និង អង្គការចំនួន ១៩៤ ដែលចូលរួមក្នុងការពិភាក្សា និង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Belem ដែលជាទីក្រុងស្ថិតនៅកណ្តាលព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ។

កម្ពុជាក្នុងរយៈកាលកន្លងមក បានទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារនិងអភិរក្សធនធានធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner