លោក ត្រាំ ចង់ជួបជជែកជាមួយមេដឹកនាំប្រទេសវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ បាននិយាយថា លោកចង់ជួបជាមួយ លោក ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា ចំពេលដែលប្រទេសទាំងពីរកំពុងតានតឹងគ្នា រឿងបញ្ហាគ្រឿងញៀន។
លោក ត្រាំ បានលើកឡើងអំពីកិច្ចចរចា ដែលអាចធ្វើទៅបាន នាពេលខាងមុខ បន្ទាប់ពីក្រសួងការបរទេសបានប្រកាសពីផែនការចាត់ការលើក្រុមជួញដូរ ដែលខ្លួនអះអាងថា លោក ម៉ាឌូរ៉ូ ដំណើរការ ជាអង្គការភេរវករបរទេស។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យថា «យើងប្រហែលជានឹងការពិភាក្សាខ្លះៗ ជាមួយ Maduro ហើយ ពួកគេចង់ចរចាដែរ»។
ការប្រកាសរបស់លោកត្រាំ បានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃដែល ប្រទេសវេណេស៊ុយអេឡា ប្រកាសដាក់ពង្រាយយោធាទ្រង់ទ្រាយធំទូទាំងប្រទេស ស្ថិតក្នុងគោលបំណងទប់ទល់ការគំរាមកំហែងពីវត្តមានកងទ័ពជើងទឹកអាមេរិក នៅឯឆ្នេរសមុទ្ររបស់ខ្លួន។
ចាប់តាំងពីដើមខែកញ្ញា រហូតដល់ ត្រឹមសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទូក ប្រមាណ២០គ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ដោយបានសម្លាប់មនុស្ស ជិត៨០នាក់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។
រាល់ការវាយប្រហារ អាមេរិកមិនទាន់បានបញ្ចេញភស្តុតាង ដែលបង្ហាញថា ទូក ឬកប៉ាល់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀន ឬបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនៅឡើយទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត