វៀតណាមបាក់ដីស្លាប់មនុស្ស៦នាក់, របួសជិត២០នាក់

ហាណូយ ៖ ការរអិលបាក់ដីនៅប្រទេសវៀតណាមបានសម្លាប់មនុស្ស យ៉ាងតិច ៦នាក់ និង របួសជិត២០នាក់ នេះបើតាមការបញ្ជាក់ពីមន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ នៅថ្ងៃចន្ទនេះ។

ប្រភពបានអះអាងថា ហេតុការណ៍នេះកើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈខ្សែក្រវាត់កណ្តាល ដែលរងគ្រោះដោយទឹកជំនន់ បានស៊ូទ្រាំនឹងភ្លៀងធ្លាក់ឥតឈប់ឈរ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វារីអគ្គិសនី បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរងគ្រោះ ពីការធ្លាក់ដី និងថ្ម នៅក្នុងតំបន់មួយ នៃខេត្ត Khanh Hoa កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥នាក់ និង ១៨នាក់ផ្សេងទៀតរងរបួស បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វារីអគ្គិសនី។ ក្រៅពីនេះ ក៏មានការបាក់ដីនៅកន្លែងស្នាក់នៅ របស់កម្មករ ស្លាប់មនុស្សម្នាក់ និង បាត់ខ្លួនម្នាក់។

យោងតាមការិយាល័យស្ថិតិជាតិ របស់ប្រទេសវៀតណាម បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យមនុស្ស ចំនួន២៧៩នាក់បានស្លាប់ ឬ បាត់ខ្លួន ក្នុងឆ្នាំនេះ និង បានបង្កការខូចខាត ជាង២ពាន់លានដុល្លារ។

ប្រទេស អាស៊ីអាគ្នេយ៍ មួយនេះ ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង នៅចន្លោះខែមិថុនា និង ខែកញ្ញា ប៉ុន្តែ ភស្តុតាងវិទ្យាសាស្ត្របានកំណត់នូវគំរូនៃការប្រែប្រួលអាកាសធាតុជំរុញឡើងដោយមនុស្ស ដែលធ្វើឱ្យអាកាសធាតុអាក្រក់ កាន់តែញឹកញាប់ និង កាន់តែបំផ្លិចបំផ្លាញ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner