ក្រសួងបរិស្ថានបានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្ត​ស្រុកបា​កាន ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍​ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការ​ជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញ​ពី​ទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានី​ភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោង​ប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ​១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់​រវាង​ឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្ត​ពោធិ៍សាត់​។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញ​ទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេង​ចេញមកក្រៅ ចំនួន២ទូរ។

ទូរនីមួយមួយៗ បានដឹកប្រេងចំណុះ 66000លីត ។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់​អាយុ​ជីវិតទេ។ ក្រុមការងារជំនាញ បាននិងកំពុងចុះ​ពិនិត្យ​មើលទំហំ នៃ​ការ​​លេចធ្លាយ មានបរិមាណ​សំ​ណល់​ប្រេង​អណ្តែត​ច្រើន​លើទីវាលស្រែក្បែរលំនៅដ្ឋាន​របស់ប្រជាពលរដ្ឋ រស់នៅ​ក្បែរកន្លែងកើតហេតុ។

សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋ​មួយ​ចំ​នួន​​បាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner