ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង
ស្ទឹងត្រែង: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងនៅមជ្ឍមណ្ឌលស៊ូននឹង អគារC ជាន់ផ្ទាល់ដី ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ប្រធាន ស.ស.យ.ក.ខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុងសរុបប្រមាណជាង ៥១២រូប។
ក្នុងឱកាសនេះលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក.ខេត្តកោះកុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅផ្ដល់ជូនចំពោះវត្តមានរបស់បងប្រធានលើទឹកដីខេត្តកោះកុង សារជាថ្មី។ លោកជំទាវបានលើកឡើងថា ដោយសារមើលឃើញពីទឹកចិត្ត ឆន្ទៈមោះមុត និងការលះបង់របស់ឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. បានក្លាយជាគំរូ និងជាកត្តាជំរុញទឹកចិត្តឱ្យយុវជនឱ្យចូលរួមកាន់តែច្រើន ។ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ស.ស.យ.ក.ខេត្តកោះកុង បានកើនឡើងពីសមាជិក ៨៧នាក់ រហូតមានដល់ជាង ៣ពាន់នាក់ ដែលមានរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ផងដែរ។
លោកជំទាវក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ សមាជិក សមាជិកា ស.ស.យ.ក. ដែលបានអនុវត្តកន្លងមកក្នុងខេត្តកោះកុង ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត។ នៅក្នុងនោះមានកិច្ចការសំខាន់គឺការជួយសម្របសម្រួលពលករដែលត្រឡប់មកពីប្រទេសថៃ៕ ដោយ :
ជាវ ចន្ធូ
រូបភាព:ស.ស.យ.ក.





