រដ្ឋមន្រ្តីសុខាភិបាល ៖ ការកែ​លម្អ​ប្រព័ន្ធ​សុ​ខា​ភិ​​បាល ដើម្បី​ពលរដ្ឋ​កម្ពុជា ទទួលបាន​សុខភា​ព​ល្អ និងជីវ​ភាព​ប្រសើរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត​ទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។ ដែលក្នុងនោះ​ក្រសួង​សុខាភិបាល បានមើលឃើញចំពោះ​សមិទ្ធ​ផល​នៃការបណ្តុះបណ្តាលសិស្សនិស្សិតដែលសម្រេ​​​ច​បាន និងភាពរីកចម្រើនឈានឡើង​ជា​បន្ត​បន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ថ្លែងក្នុងឱកាស បើកបវេសនកាល ឆ្នាំសិក្សា​២០២៥​​​-២០២៦ នៃសាកលវិទ្យាល័យវិទ្យា​សាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិ​កា ឆ្នា២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេចពីការ​អនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធ​សុ​ខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថា​ពលរដ្ឋ​កម្ពុជាទាំងអស់ ទទួលបានសុខភាពល្អ និង​ជីវភាពប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជា មានសុខ​ភា​ព​ល្អប្រសើរឡើង ដោយត្រូវឈរផ្អែក​លើភាព​រឹង​មាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើ​ចំ​ណេះ​ដឹង។ បន្ថែមពីនេះ លើឡើងពី​សារៈសំ​ខាន់​នៃការការពារ ជាកិច្ចការមួយដែល​អាច​ធ្វើ​ទៅបាន ដោយមានការចាត់ចែង ដោយធ្វើការ​ស្រាវ​ជ្រាវព័ត៌មានច្បាស់លាស់។

ឯកឧត្តមសាស្រ្តាចារ្យ បានផ្ញាំផ្ញើដល់និស្សិត​ទាំង​អស់ ក្លាយជាចលករ នៃការការពារប្រជា​ពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រ​ឈម​នឹងបញ្ហាដែលអាចកើតមាន​រៀងរាល់​ថ្ងៃ​ស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគត នៃសុខាភិបាលកម្ពុជាយើង។»

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានឱ្យដឹងថា សាកលវិទ្យា​ល័យវិទ្យាសាស្ដ្រសុខាភិបាលបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយ​មាន និស្សិតសរុបចំនួន ៨,៦០១ នាក់ ក្នុង​នោះ​ជានិស្សិតស្រីចំនួន ៥,២៩៣ នាក់។ ក្នុង​ចំណោមនិស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦១១ នាក់ បានទទួលអាហារូបករណ៍​បង់ថ្លៃ​ជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា ។

និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន ៧៨នាក់​បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហា​សេ​​នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០២ នាក់ បាន​ទទួ​ល​អា​ហា​រូបករណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន៕

រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner