មន្ត្រីរាជការក្រសួងប្រៃសណីយ៍ចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” លើកទី២

ភ្នំពេញ៖សហការរៀបចំជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥​មន្ត្រីរាជការនៃក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ និងអង្គភាពក្រោមឱវាទ​បានចូលក្នុងពិធី​សប្បុរស​ធម៌បរិច្ចាគឈាមក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” លើកទី២។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) ​លោកស្រីវេជ្ជបណ្ឌិត​ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល ។

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ពិធីសប្បុរសធម៌នេះធ្វើឡើង ក្នុងគោលបំណងរួមចំណែកក្នុងការជួយ​សង្គ្រោះជីវិត​ជនរងគ្រោះដែលត្រូវការឈាមចាំបាច់។លើសពីនេះក៏ជាការបង្ហាញឆន្ទៈជាមន្ត្រីរាជការដែលមានទឹកចិត្តស្រឡាញ់ និងលៈបង់ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិត។បន្ថែមលើនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការ​ប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជន៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner