ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធ ឌីជីថលសម្រាប់សេវាប្រៃសណីយ៍
កែប៖ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធ ឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត តំណាងប្រតិបត្តិករ និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធនៅសណ្ឋាគារ រ៉ករ៉ូយ៉ាល់ និងរីស៊ត ខេត្តកែប។
អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និងប្រមូលធាតុចូលដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យប្រៃសណីយ៍ និង ផ្សព្វផ្សាយអំពីប្រព័ន្ធឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ក្នុងការជំរុញការផ្តល់សេវាប្រៃសណីយ៍ ប្រកបដោយគុណភាព ភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕




ដោយ៖ង៉ាន់ ទិត្យ