សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខសពសិល្បករលោក អ៊ុន សិទ្ធា

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំ​យក​នូវសម្ភាររួមជាមួយថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី អ៊ុន លក្ស្មី និង​ក្រុមគ្រួសារនៃសពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគាពាធ ។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះលោកជំទាវ ហួន ចន្ទបូរ៉ា បាននាំយកនូវសារលិខិតរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសព។សារលិខិតសម្តែង​​នូវក្តីសង្វែគជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះថាមរណភាពរបស់ លោក អ៊ុន សិទ្ធា គឺជាការបាត់បង់ប្អូនបង្កើត សាច់ញាតិជាទីស្រឡាញ់និងជាពលរដ្ឋដ៏ល្អរបស់សង្គម។ជាការបាត់បង់នូវធនធានមនុស្សប្រកបដោយទេពកោសល្ស វិជ្ជាជីវៈក្នុងវិស័យសិល្បៈ និងជួយក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនា​ពេល​កន្លងមក៕


ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner