ក្រុមស្ថាបត្យករ អាស៊ានបង្ហាញពីគំនិត និងគម្រោង​អំពី​ស្ថាបត្យ​កម្មបែបសម័យទំនើប

(ភ្នំពេញ)៖ ស្ថាបត្យករ អាស៊ានបានបង្ហាញក្នុងការ​ចែក​រំ​លែក​ដល់ភាគីពាក់ព័ន្ធ និងក្រុមនិស្សិតនូវគំនិតច្នៃ​ប្រ​ឌិត​លើ វិស័យស្ថាបត្យកម្ម និងសំណង់ ដែលនេះបាន​ចាត់​ទុក​ជាការចូលរួមយ៉ាងសំខាន់មួយ ក្នុងការ​ឈានទៅ​រក​ការអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ដែលកំពុងរីក​ចម្រើន​យ៉ាងខ្លាំងក្នុងតំបន់បណ្តាប្រទេសអាស៊ាន។

តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមស្ថាបត្យករ គឺ​ក្រៅ​អំពី​ការផ្តល់នូវចំណេះជំនាញ ក៏នៅបានផ្តល់នូវផ្នត់​គំនិតថ្មីៗសម្រាប់ជំរុញក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ពិសេស គឺវិស័យស្ថាបត្យកម្ម និងសំណង់តែម្ដង ដែលជា​ចលករមួយ សម្រាប់កសាងទីក្រុង តំបន់ប្រជុំជន ឈាន ទៅរកការរស់នៅប្រកបដោយភាពឆ្លាតវៃ ពោលគឺការរស់​នៅដែលមានប្រើប្រាស់បច្ចេកវិទ្យាភាគច្រើន សម្រាប់ជា​មធ្យោបាយក្នុងការបញ្ជា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។

គួរបញ្ជាក់ថា កិច្ចប្រជុំ សភាស្ថាបត្យករអាស៊ាន​លើកទី៥ ដែល​បានរៀបចំឡើងចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ​២០២៥នៅសណ្ឋាគារ SUN AND MOON RIVERSIDE ក្នុងរាជធានីភ្នំពេញ។

សម្រាប់ព្រឹត្តិការណ៍ សភា ស្ថាបត្យករ អាស៊ាន លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្នុងគោលបំ​ណង លើកកម្ពស់បណ្តាញទំនាក់ទំនង និងកិច្ច​សហ​ប្រ​តិបត្តិការរវាងស្ថាបត្យករអាស៊ាន លើកកម្ពស់ការ​យល់​ដឹងឱ្យកាន់តែទូលំទូលាយ និងជំរុញការអនុវត្តជំនាញ​ស្ថាបត្យកម្មឆ្លងព្រំដែនរបស់ស្ថាបត្យករអាស៊ាន នៅទូ​ទាំង​​ប្រទេសដែលជាសមាជិករបស់ខ្លួន។

ក្នុងការចែករំលែកតាមរយៈបទបង្ហាញ ស្តីពី គម្រោង​ស្ថា​បត្យកម្មសម្រាប់និរន្តភាពនៃការរស់នៅ(Architecture for Quality of Living)នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្ថាបត្យករអាស៊ាន លោក ឃុយ ពីការ បានធ្វើការចែករំលែក និងបង្ហាញពីគំនិតស្ថាបត្យ​កម្ម​ពី​ប្រទេសកម្ពុជាដែលជាប្រទេសមួយកំពុងអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច និងធនធានមនុស្ស។

លោកបានចែករំលែកពីវិស័យសំណង់ក្នុងរាជធានីភ្នំពេញ ដែលជាទីប្រមូលផ្តុំប្រជាជន អភិវឌ្ឍន៍ ទំនើបកម្ម។ រាជ​ធា​នីមួយនេះបានប្រមូលផ្តុំដោយសេដ្ឋកិច្ច លំនៅដ្ឋាន ធន​ធាន និងជាទីបណ្តុំនៃប្រព័ន្ធអប់រំ។ ជាមួយគ្នានេះ ​លោ​​ក ​បានចែករំលែកអំពី តំបន់ខេត្តកំពង់ស្ពឺដែល​បង្ហា​ញ​ពី​សំ​ណង់ទាក់ទិនបរិស្ថានផ្សារភ្ជាប់នឹងធម្មជាតិ ,សំ​ណ​​ង់​និង​ធនធានធម្មជាតិ ដែលជំរុញដល់គុណភាព​នៃ​ការរស់នៅ និងផ្ទៃដីធំទូលាយសម្រាប់ការអភិវឌ្ឍជា​ដើម​។

ក្រៅពីនេះស្ថាបត្យករ អាស៊ាន លោក ឃុយ ពីការ បាន​បង្ហា​ញ​ពីគំរូសម្រាប់ទីកន្លែងបណ្តុះបណ្តាលធន​ធាន​មនុស្សនៅរាជធានីភ្នំពេញ ,ទីកន្លែងសំណង់សម្រា​ប់​ទី​កន្លែងផ្សារភ្ជាប់នឹងធម្មជាតិ នៅខេត្តកំពង់ស្ពឺ និង​សំ​ណង់​សម្រាប់ទីកន្លែងអេកូទេសចរណ៍ខេត្តកែបជាដើម។

ក្នុងបទបង្ហាញនារសៀលថ្ងៃដដែលនេះស្ថាបត្យករអាស៊ានដ៏ល្បីមួយរូបទៀតគឺ លោក ហ៊ុន ចាន់សាន ក៏បាន​បង្ហាញពីវិស័យសំណង់តាមតំបន់ទីក្រុង ទីប្រជុំជន ព្រលានយន្តហោះ និងចង្អុលបង្ហាញពីវិស័យ​សំ​ណ​ង់​បែបទំនើប បរិស្ថានស្អាតបរិសុទ្ធ ព្រមទាំងជីវិត​រស់​នៅ​ប្រកបដោយផាសុខភាពរបស់ពលរដ្ឋ។

ស្ថាបត្យករអាស៊ាន លោក ហ៊ុន ចាន់សាន បាន​លើក​ឡើង​ថា ស្ថាបត្យកម្ម ស្ថាបត្យករ គឺជាមនុស្សរបស់​សង្គម​ជាតិដែលមានកាតព្វកិច្ចបម្រើផលប្រយោជន៍រួមទៅអ្នកដទៃដោយប្រើវិជ្ជាជីវៈ វិទ្យាសាស្ត្រ សិល្បៈក្នុងខ្លួន ទាំង​សិល្បៈ​ជាអ្នកជំនួញដើម្បីផលប្រយោជន៍អ្នកដទៃ។

ជាមួយគ្នានេះលោកក៏បាន លើកទឹកចិត្តដល់និស្សិត​ដែល​ជាស្ថាបត្យករកម្ពុជាត្រូវតែចេះជំនាញប្រកបដោយសមត្ថភាពខ្ពស់។ លោកបា្រប់ថា ជំនាញស្ថាបត្យកម្មទាមទារឱ្យ​គេ​បា​ន​ឃើញ បានប៉ះ បានប្រើប្រាស់ និងអនុវត្តន៍ផ្ទាល់​ដែល​ធ្វើ​ឱ្យស្ថាបត្យករកាន់តែមានភាពច្នៃប្រឌិត និង​គំនិត​ថ្មី​បន្ថែ​ម ។

ដោយឡែកអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ថាបត្យករ​ខ្មែរ លោកស្ថាបត្យករ MATTHEW HAYHURST បានលើកក្នុងបទបង្ហាញរបស់លោកផងដែរ ពីព្រលាន​យន្ត​​ហោះក្នុងបណ្តាប្រទេសនីមួយៗទាំងអាស៊ី អឺរ៉ុប និង​បណ្តាប្រទេសមួយចំនួនទៀត។

លោកបានបង្ហាញពីសារសំខាន់ក្នុងការច្នៃប្រឌិត និង​ពិសេសការអភិវឌ្ឍន៍ លើវិស័យស្ថាបត្យកម្ម និងសំណង់​ប្រកបដោយភាពរឹងមាំ មានសោភណ្ឌភាព បរិស្ថានស្អាត​បរិសុទ្ធ និងប្រកបដោយផាសុខភាពរបស់អ្នកដំណើរ។

គួរបញ្ជាក់ថា កម្ពុជាបានសម្រេចបញ្ចូលជាស្ថាបត្យករ កម្ពុជា ជាង ១០រូប ជាស្ថាបត្យករអាស៊ាន កាលពីដើម ខែ មីនា ឆ្នាំ២០២០។ការបញ្ចូលធនធានស្ថាបត្យ​ករ​កម្ពុជា ​ទៅក្នុងសមាជិកស្ថាបត្យករអាស៊ាននេះ គឺដើម្បី​ធ្វើយ៉ាងណាផ្លាស់ប្តូរចរន្តការងារនៅក្រៅប្រទេស ជាពិ​សេសការងារសាងសង់នៅក្នុងប្រទេសអាស៊ានទាំង១០៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner