វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ មធ្យម​ថ្នា​ក់​ជាតិ ជំរុញសមត្ថភាពលើជំនាញ​បង្ហា​ត់

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ហេង ផេង គ្រូឧទ្ទេសប្រចាំវគ្គ បណ្តុះ​បណ្តាលគ្រូបច្ចេកទេសការ៉ាតេមធ្យមថ្នាក់ជាតិ បាន​ថ្លែង​បញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលមួយនេះ មាន​រយៈ​ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សិក្ខាកាមដែល​បាន​ចូល​រួម​នៅក្នុង​វគ្គនេះ នឹងទទួលបានចំណេះជំនាញក្នុងការបង្ហាត់​កាន់​តែច្បាស់ ដែលនឹងរួមចំណែកធ្វើឱ្យកូនសិស្សគុន​កាន់​តែ​មានគុណភាពក្នុងការប្រកួតប្រជែង ។ ដ្បិតវគ្គ​បណ្តុះ​បណ្តាល​នេះ សិក្ខាកាមទាំងអស់ត្រូវបានបំពាក់​បំប៉ន និងអនុវត្តដោយផ្ទាល់អំពីការរៀបចំផែនការបង្ហាត់សិស្ស បច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងបទបញ្ញាត​​ការ​ប្រកួតដែលជាច្បាប់របស់អន្តរជាតិ ពិសេស គឺយុទ្ធ​សា​ស្រ្ត​ប្រាស្រ័យទាក់ទងល្អជាមួយសិស្សគុនដើម្បីទាក់​ទា​ញធ្វើឱ្យកូនសិស្សចង់ហ្វឹកហាត់និងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេ​មធ្យម​ថ្នាក់ជាតិនេះ មានសិក្ខាកាម​ជាគ្រូបង្វឹកចូលរួម​ចំនួន ២៥នាក់ មកពី ២៥សមាគម ក្លឹប ក្នុងគោល​ដៅ​ជំរុញអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកឱ្យក្លាយជាគ្រូបង្វឹកដែលមានគុណភាពក្នុងការបង្ហាត់ត្រៀមនាំយកកីឡាករកីឡាការិនីចូលរួមនៅក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner