សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង​ចូលរួមរំលែកទុក្ខសព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន

(ស្វាយរៀង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ បានចាត់តាំង ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទ​ក្រ​ហមកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា ប្រធាន​គណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសហការី នាំយកសម្ភាររួមជាមួយថវិកាចូលរួម​រំ​លែក​ទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកស្រី នួន ស៊ីថា និងក្រុមគ្រួសារទាំងអស់នៃសព លោកឧត្តម​សេ​នីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្ធអក្ខរៈ នៃយោធភូមិ​ភាគ ២ កងទ័ពជើងគោក ដែលបានពលីជីវិតដោយ​រោគា​ពាធ ក្នុងពេលបំពេញបេសកកម្មការពារ​បូរណភាព​ទឹកដី នៅតាមបណ្តោយព្រំដែន នៅទិសភូមិភាគ៣ ខេត្ត​ឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុងជន្មាយុ ៥២ឆ្នាំ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. សុខ ឡុង និងឯកឧត្តម ប៉េង ពោធិ៍សា បានប្រគល់​សារ​រំលែក​ទុក្ខ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូនក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា៖ «ក្នុង​វេលាដ៏សែនក្តុកក្តួលនេះ ក្នុងនាមខ្ញុំ និងសហកា​រីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុម​គ្រួសារទាំងអស់ ចំពោះការបាត់បង់ស្វាមី ឪពុក និង​សាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លានៅក្នុងគ្រួសារ។ ការពលីជីវិត លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន គឺជាការបាត់​បង់វីរកង​ទ័ពមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកង​យោ​ធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាច​ក្លា​ហាន មោះមុតលើសមរភូមិប្រយុទ្ធតស៊ូប្តូរជីវិត ដើម្បី​បុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិ​សេស ការពារសុខសន្តិភាពជូនប្រជាជន និងសូមឧទ្ទិស​បួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner