សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ចាត់តំណាង ចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី
(បាត់ដំបង)៖ លោកជំទាវ យក់ ណារ៉េត តំណាងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី ដែលជាយុទ្ធមិត្ត ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានទទួលមរណភាពនាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដែលបានផ្តល់ដំបូន្មានល្អៗដល់កូន ចៅឱ្យក្លាយទៅ ជាពលរដ្ឋល្អនៅក្នុង សង្គមជាតិ ហើយក៏ដូចជាការបាត់បង់នូវយុទ្ធមិត្តដ៏អង់អាចក្លាហានមួយរូបដែលធ្លាប់បានចូល រួមតស៊ូជាមួយកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជាក្រោមការដឹកនាំ គ្រប់គ្រង និងបញ្ជាដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ សង្គ្រោះប្រជាជន ការពារ និងកសាងជាតិឡើងវិញ ទើបមានការអភិវឌ្ឍន៍ជាតិមាតុភូមិលើគ្រប់ វិស័យយ៉ាងឆាប់រហ័យដូចសព្វថ្ងៃនេះ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្នុងនាម សម្តេចតេជោប្រធានកិត្តិយស និងក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិ ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារសព ៕
ដោយ ៖ ហេង សម្បត្តិ




