មិនទុកពលរដ្ឋចោល៖ កាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ជាង ៤៣០​គ្រួសារ​នៅក្រុងបូកគោ

កំពត៖ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ បានអញ្ជើញសាកសួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅ​ផ្តល់​ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់​កន្ត្រាក់ចំនួន ៤៣៤គ្រួសារ មកពីសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ។(រាយការណ៍ដោយ ស្រីណុច)

ក្នុងពិធីដែលរៀបចំឡើងនៅបរិវេណរោងម៉ាស៊ីនស្រូវគ្រីស្តារ៉ាយ សង្កាត់ព្រែកត្នោតកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំយកការសាក
សួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួម​សម្តែង​ការសោក​ស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមនុស្សដោយគ្មានរើសអើង និងមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោល​ឡើយ។

សូមជម្រាបថា អំណោយដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៤៣៤គ្រួសារមាន អង្ករ   ត្រីខ ទឹកត្រី   សារុង និងថវិកាមួយចំនួន៕
ដោយ៖ សិលា សារិន

ads banner