ចងដៃអ្នកភូមិចំការចេក ផ្លូវបេតុងមួយខ្សែមុនដំណាច់ឆ្នាំ

កែប៖រដ្ឋបាលខេត្តកែបបានបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងពីរគីឡូម៉ែត្រ, ទទឹងប្រាំ​ម៉ែត្រ ស្ថិតនៅ​ភូមិចំការចេក ឃុំពងទឹង ស្រុកដំណាក់ចង្អើរក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា​ ផ្លូវមួយខ្សែនឹង​ដើម្បីបំពេញតម្រូវ​ការដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅភូមិនេះផ្ទាល់ រួមជាមួយប្រជាពលរដ្ឋភូមិ​ដទៃទៀតមានភាពងាយស្រួលក្នុង​​ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផល ទំនិញផ្សេងៗ​ជាដើម។ ផ្លូវនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប ក្នុងឃុំពងទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាចំណងដៃមុនដំណាច់ឆ្នាំ២០២៥។

ខណៈផ្លូវបេតុងនឹងសាងសង់រួចនៅពេលខាងមុខ ឯកឧត្តមបណ្ឌិតក៏សំណូមពរដល់អ្នកប្រើប្រាស់ផ្លូវនេះ ចូលរួមថែរក្សា សមិទ្ធផលនេះដើម្បីប្រើប្រាស់បានយូរអង្វែង៕
ដោយ៖សិលា សារិន

ads banner