អភិបាលខេត្តស្ទឹងត្រែងរំលឹកពីការទុកដាក់សំរាម ក្នុងឱកាសប្រារព្ធទិវាអនាម័យជាតិ២៣វិច្ឆិកា
អត្ថបទដោយ៖
ទាវ សារៈមុនី
ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្ធពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ”នៅមុខសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងរំលឹកថា ការប្រារព្ធពិធីនេះ គឺជាសារមួយ ជំរុញឱ្យមានសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីសោភណភាព សុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ៕
ដោយ៖ឡុង សំបូរ





ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕