ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បើអានឱ្យច្បាស់សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺច្បាស់ណាស់ គឺការងារព្រំដែននេះ គឺធ្វើឡើងឈរលើមូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង មិនមែនតាមការស្រមើស្រម៉ៃ និងកញ្ចក់កណ្តៀតឡើយ។ ដូច្នេះ សូមសាធារណជនកុំលង់ក្នុងឧបាយកលនៃការបំភ្លៃរបស់ក្រុមប្រឆាំងរត់ចោលស្រុក និងជឿជាក់លើរាជរដ្ឋាភិបាល លើរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើការដោយវិជ្ជាជីវៈ និងដែលជានិច្ចកាលគឺតម្តល់ផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីនិងអធិបត្យភាពជាតិជាធំ។

«ពាក់ព័ន្ធការងារវាស់វែងនិង​ខណ្ឌ​សីមា​ព្រំដែន​គោកកម្ពុជា-ថៃ ក្រុមវាស់វែង​​ចម្រុះនៃភាគី​ទាំង​​ពីរ​បានចាប់​ផ្តើម​​ចុះ​អនុវត្ត​ការងារនៅលើដី​​ជាក់​ស្ដែង​​ចាប់តាំង​ពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង​និង​ស្វែង​​រុករក​​​ទីតាំង​​ពិត​ប្រាកដ​​​នៃ​បង្គោល​ព្រំដែន(បេតុង)​ចំនួន ៧៤បង្គោល ដែលបាន​បោះ​​ដោយ​គណៈកម្មការ​​បោះ​បង្គោលព្រំដែន​រវាង​ឥណ្ឌូចិន​​-​សៀម នៅចន្លោះ​ឆ្នាំ​១៩១៩-១៩២០។ ការងារ​វាស់​វែង​​​​និងស្វែងរុករកទីតាំង​ពិតប្រាកដ​នៃបង្គោលព្រំដែន​ទាំងនេះ ដែលក្នុងនោះរួមទាំង​បង្គោល​ ព្រំដែន​លេខ៤២ ដល់៤៧ ផងដែរ គឺធ្វើ​ឡើងយ៉ាង​ហ្មត់ចត់​និង​ទទួលខុសត្រូវ​ខ្ពស់​​បំផុត ដោយ​ឈរ​​លើ​​មូលដ្ឋាន​​នៃ​​​ឯកសារ​គតិយុត្ត​ដែល​បន្សល់​ទុកពី​អាណាព្យាបាលបារាំង ជា​ពិសេស​កំណត់​ហេតុ ​(Procès Verbaux) ​បោះ​បង្គោល​​​​របស់​គណៈកម្មការ​​​កំណត់ព្រំដែន​រវាងឥណ្ឌូចិន​-​សៀម ឆ្នាំ១៩០៨-​​១៩០៩ និង​​គណៈកម្ម​ការ​​​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ១៩១៩-១៩២០»។ នេះជាសម្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner