រុស្ស៊ីចាប់ដៃបេឡារុសផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មី

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសចាប់ដៃជាមួយបេឡារុស ដើម្បីរួមគ្នាផលិតយន្តហោះចម្បាំងបំបាំងកាយ Su-75 Checkmate ដោយយន្តហោះគំរូជិតដំឡើងរួចរាល់ហើយ និងគ្រោងហោះហើរសាកល្បងលើកដំបូងនៅដើមឆ្នាំ ២០២៦។

បើតាមសារព័ត៌មាន army recognition, ការចាប់ដៃរួមគ្នាផលិតយន្តហោះចម្បាំងរវាងរុស្ស៊ី និងបេឡារុសនេះ បានសបញ្ជាក់ពីការធ្វើសមាហរណកម្មវិស័យការពារជាតិកាន់ស៊ីជម្រៅរវាងប្រទេសសម្ព័ន្ធមិត្តដែកថែបទាំងពីរ និងក្នុងគោលបំណងក្លាយជារដ្ឋសហភាព ដែលផលិតចែកចាយយន្តហោះចម្បាំងជំនាន់ថ្មីមានតម្លៃធូរថ្លៃនៅលើទីផ្សារ ដើម្បីប្រជែងជាមួយយន្តហោះចម្បាំងលោកខាងលិច។

Su-75 Checkmate គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ផលិតដោយក្រុមហ៊ុន Sukhoi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន United Aircraft Corporation ហៅកាត់ (UAC)។ យន្តហោះ Su-75 Checkmate មានមួយម៉ាស៊ីន និងមានសមត្ថភាពផ្ទុកសព្វាវុធបានទម្ងន់ ៧,០០០គីឡូក្រាម ជាមួយកម្លាំងល្បឿនលឿនជាងសំលេង ១.៨ដង។

យន្តហោះ Su-75 Checkmate អាចធ្វើប្រតិបត្តិការប្រយុទ្ធក្នុងចម្ងាយជិត ៣,០០០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ១.៦គីឡូម៉ែត្រ ដែលធ្វើឱ្យវាសក្តិសមបំផុតសម្រាប់បេសសកម្មប្រយុទ្ធផ្លូវអាកាស ការការពារដែនអាកាស ការវាយប្រហារលើដីគោក និងបេសសកម្មវាយប្រហារដែនសមុទ្ររយៈចម្ងាយឆ្ងាយៗ។

សម្រាប់ប្រភេទយន្តហោះចម្បាំងបំបាំងកាយ Su-75 នេះ អាចរចនា និងបំពាក់បច្ចេកវិទ្យាទៅតាមតម្រូវការរបស់អតិថិជនបញ្ជាទិញ ហើយទីផ្សារសំខាន់របស់យន្តហោះ Su-75 គឺផ្តោតសំខាន់នៅតំបន់មជ្ឈិមបូព៌ា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងតំបន់សក្តានុពលអាមេរិកឡាទីន។

គួរកត់សម្គាល់ រុស្ស៊ីកំពុងសម្លឹងរកទីផ្សារនាំចេញយន្តហោះចម្បាំងបំបាំងកាយ Su-75 ដើម្បីផ្តល់នូវជម្រើសមានតម្លៃធូរថ្លៃដល់អតិថិជន បើធៀបនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ Shenyang FC-31 ដែលគេស្គាល់ទូទៅថា J-31 របស់ចិន៕

ប្រភព ៖ army recognition ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner