អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ី ប្រាសាក់ ប្រកាសពីភាពជាដៃគូអាជីវកម្ម ប៊េងកាសួរេន រយៈពេល ១០ឆ្នាំ
(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia និងធនាគារ ខេប៊ីប្រាសាក់ ម.ក បានប្រកាសអំពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន រយៈពេល ១០ឆ្នាំ ដែលជាការចាប់ផ្តើមនៃដំណើររួមគ្នាមួយ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ដល់រាប់លានគ្រួសារកម្ពុជា ឱ្យរៀបចំផែនការអនាគតប្រកបដោយទំនុកចិត្ត។
ពិធីបើកសម្ពោធជាផ្លូវការ ភាពជាដៃគូ នៃស្ថាប័នហិរញ្ញវត្ថុទាំង២នេះ បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sangri-La ដែលអញ្ជើញចូលរួមជាកិត្តិយសពីតំណាងនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់មកពី AIA Group, AIA Cambodia និងធនាគារ ខេប៊ីប្រាសាក់។

តាមរយៈកិច្ចសហការនេះ អតិថិជនធនាគារ ខេប៊ីប្រាសាក់ នឹងរីករាយជាមួយបទពិសោធន៍ហិរញ្ញវត្ថុពេញលេញកាន់តែសម្បូរបែប ដែលរួមបញ្ចូលគ្នានូវសេវាធនាគារដែលគួរឱ្យទុកចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ជា មួយនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពដែលឈានមុខគេយ៉ាងទូលំទូលាយរបស់ AIA Cambodia ដែលអតិថិជនរបស់ធនាគារ អាចពង្រឹងផែនការហិរញ្ញវត្ថុ និងការពារគ្រួសាររបស់ពួកគេពីហេតុការណ៍អកុសលណាមួយដែលមើលមិនឃើញ និងធានានូវភាពងាយស្រួលក្នុងការទទួលយក និងប្រើប្រាស់សេវាធានារ៉ាប់រងសម្រាប់ប្រជាជនកម្ពុជា ។
នៅក្នុងពិធីនោះ លោកស្រី តាន់ លីនណា អគ្គនាយិការង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីពិតជារីករាយចំពោះភាពជាដៃគូនេះ ដែលគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងធានាបាននូវស្ថិរភាពសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ភាពជាដៃគូនេះផ្តល់នូវការរួមបញ្ចូលសេវាកម្មរវាងវិស័យទាំងពីរដែលផ្តលមកវិញនូវ ជម្រើសហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានធានារ៉ាប់រងកាន់តែច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេក្នុងរយៈពេលយូរអង្វែង” ។

លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group បានមានប្រសាសន៍ថា “កម្មវិធីប្រកាសភាពជាដៃគូនាថ្ងៃនេះ ពិតជាពិសេសសម្រាប់ អេ អាយ អេ ស្របពេលដែលយើងកំពុងបន្តពង្រឹងការប្តេជ្ញាចិត្តចំពោះកម្ពុជា និងពង្រីកវត្តមានសេវាធានារ៉ាប់រងរបស់យើង នៅតាមធនាគារនៅទូទាំងតំបន់ ។
ភាពជាដៃគូនេះទៀតសោធ ផ្តោតលើចក្ខុវិស័យរួមគ្នារវាង អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងកំណើនអតិថិជនរបស់យើង ដែលជាការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការពន្លឿនកំណើននៅក្នុងវិស័យធានារ៉ាប់រង និងធនាគារ។”
លោក អ៊ុ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ “«ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែប្រសើរតាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

ក្នុងជំហានដំបូង នៃកិច្ចចាប់ផ្តើមភាពជាដៃគូនេះ អតិថិជនអាចអញ្ជើញទៅទទួលការប្រឹក្សាអំពីដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពរបស់ អេ អាយ អេ ខេមបូឌា ដើម្បីបំពេញបន្ថែមលើសេវាហិរញ្ញវត្ថុរបស់ធនាគារខេប៊ីប្រាសាក់ នៅតាមសាខាចំនួន ៥០របស់ធនាគារ ហើយនឹងបន្តពង្រីកទៅគ្រប់ ១៨៧សាខា ទូទាំងប្រទេសនៅត្រីមាសទី២ ឆ្នាំ២០២៦។ ភាពជាដៃគូនេះ បង្កើតឡើងនៅលើយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេន របស់ អេ អាយ អេ ខេមបូឌា ដោយសហការជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដើម្បីបង្កើនការយល់ដឹង និងបញ្រ្ជាបសេវាធានារ៉ាប់រង ។
នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះអនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងតាមតម្រូវការជាក់លាក់របស់អតិថិជន រួមជាមួយបទពិសោធសេវាអតិថិជន និងឌីជីថលល្អឥតខ្ចោះ ការទាមទារសំណងប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងអត្ថប្រយោជន៍ផ្តាច់មុខ បន្ថែមពីលើតម្រូវការសេវាធនាគាររបស់អតិថិជន ៕










សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ