ឯកឧត្តម វ៉ាត់ ចំរើន ៖ ការស្នាក់ជុំគ្នាក្នុងព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើកទី៣៣ កាន់តែបង្កលក្ខណៈឱ្យអត្ត​ពលិក​កម្ពុជាមានសុវត្ថិភាពខ្ពស់

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយបញ្ចប់ពិធី សំណេះសំណាល កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែង បញ្ជាក់ថា ការស្នាក់នៅជុំគ្នាក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ វាបានបង្ក លក្ខណៈកាន់តែងាយស្រួលសម្រាប់ក្រុមអត្តពលិកកីឡាកម្ពុជា ពិសេស កាន់តែមានសុខសុវត្ថិភាពខ្ពស់។

ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ការនៅជួបជុំគ្នា វាជួយធ្វើឱ្យកម្លាំងពិគ្រោះយោបល់ផ្ទៃក្នុងនិងល្អក្នុងការជជែកពិភាក្សាគ្នារកដំណោះស្រាយពេលមានបញ្ហាកើតឡើង និង ងាយស្រួលក្នុងការស្នើសុំឱ្យសេវា នៃការ​បម្រើ​ជូន កីឡាករកីឡាការិនីរបស់យើងទាន់​ពេលវេលា​គត់មុត និងមានលក្ខណៈប្រយ័ត្នប្រយែងបានខ្ពស់ជាង ដែលយើងទៅស្នាក់នៅចម្រុះអត្តពលិក ។ ការរៀប​ចំ​បែបនេះជួយឱ្យគ្រូបង្វឹក និងកីឡាករមានឱកាសរៀបចំ​យុទ្ធសាស្រ្តប្រកួត និងអាចមើលការខុសត្រូវការសម្រាក ហូបចុក ស្នាក់នៅ ដែលជួយឱ្យការបំប៉នថាមពល​កម្លាំង​កីឡាករកីឡាការិនីបានកាន់តែល្អផងដែរ។

គួរឱ្យដឹងដែរថា អត្តពលិកកីឡាកម្ពុជាដែលត្រូវបញ្ជូន​ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ដែលប្រទេសថៃទទួល​ធ្វើជា​ម្ចាស់ផ្ទះដំណើរចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែ វិច្ឆិកា មានចំនួន៣៣២នាក់ និងមាន២១ប្រភេទកីឡា ក្នុងនោះមានដូចជា៖កីឡា អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner