ពលរដ្ឋរស់នៅខណ្ឌ ៧មករា ពេញចិត្តដោយឃើញការជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែក្នុងមូលដ្ឋាន

នំពេញ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់បានបង្ហាញពីសេចក្តីពេញចិត្តចំពោះអាជ្ញាធរខណ្ឌ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅសង្កាត់អូឬស្សីទី៤ ខណ្ឌមករា។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីខាងលើបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី តិមា វិច្ឆិកាល អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណពហុកីឡដ្ឋានអូឡាំពិក ខណ្ឌ៧មករា។

លោកស្រី តិមា វិច្ឆិកាល បានលើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌ៧មករាមានតែប្រជាពលរដ្ឋរស់នៅ​ក្នុងសង្កាត់អូឬស្សីទី៤ម្នាក់បានថ្លែងអំណរអាជ្ញាធរដែលបានជួសជុលផ្លូវ។ វេទិកានេះក៏មានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់។ រាល់សំណើរជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយ​ជូន​នៅពេលក្រោយ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានី ធ្វើឱ្យអាជ្ញាធរបានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋនិងបញ្ហាដែលដោះស្រាយជូនពួកគាត់ ៕

រូបភាព៖ ថេត វិចិត្រ អត្ថបទ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner