“មនុស្សដំបូង៤នាក់ ដែលដឹងពីនយោបាយឈ្នះ-ឈ្នះ”
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។
______________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #មនុស្សដំបូង៤នាក់ #ដែលដឹងពីនយោបាយឈ្នះឈ្នះ