បន្ទប់ទឹកស្អាតនៅសាលារៀន លើកកម្ពស់អនាម័យ គាំទ្រ សុខមាលភាពក្មេងស្រីជំទង់

(កំពង់ធំ)៖ ប្រធានក្រុមប្រឹក្សាអង្គការរក្សាកុមារ បាន​ថ្លែងថា មានបន្ទប់ទឹកស្អាត នៅតាមសាលារៀន បាន​រួមចំណែកលើកកម្ពស់អនាម័យ គាំទ្រដល់សុខមាល​ភាពក្មេងស្រីជំទង់ និងបង្កើនលទ្ធភាពទទួលបាន​សេវា​អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយ​សុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលា ។

ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសា​លា​បឋម​សិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសាទរចំពោះ​អគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាពចំនួន ៨បន្ទប់ ក្នុងនោះ ៤បន្ទប់សម្រាប់កុមារា ,៣បន្ទប់​សម្រា​ប់​កុមារី និង ១បន្ទប់សម្រាប់សិស្សមានពិការភាព ហើ​យ​ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់សាលា​បឋ​មសិក្សា តាំងក្រសាំង ដែលគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញ​វត្ថុ​ដោយគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ។

លោកជំទាវ ជា សិរី បន្ថែមថា បរិស្ថានក្នុងសាលារៀន ដែលនាំមកនូវសុខភាពល្អ និងផ្តល់នូវភាពស្អាត អមជា​មួយនឹងការផ្តល់ព័ត៌មានអំពីរបៀបអនុវត្តអនាម័យផ្ទាល់ខ្លួនត្រឹមត្រូវ នឹងលើកទឹកចិត្តយុវនារីឲ្យបន្តរៀនសូត្រ​ក្នុងសាលារៀន និងឲ្យពួកគេមានទម្លាប់អនាម័យល្អ ដែល​ពួកគេអាចបន្តប្រាប់ទៅកាន់គ្រួសាររបស់ពួកគេ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែល លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួ​សារ ខ្វះខាតរស់នៅឃុំជ្រាប់ ស្រុកសន្ទុក រួមមាន គ្រួ​សារ​ឈ្មោះ យឿន ឡូត និងគ្រួសាឈ្មោះ ម៉ើ ឌីណា ក្នុងនោះ ក៏បានផ្ដល់នូវសម្ភារះប្រើប្រាស់ គ្រឿង​បភោគ បរិភោគ និង ថវិកាមួយចំនួនសម្រាប់ជាចំណងដៃ​នៃថ្ងៃ​ឡើងផ្ទះផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner