មន្ទីរពេទ្យកុមារអង្គរ រកឃើញថា កុមារមានជម្ងឺផ្លូវដង្ហើម​ច្រើន​ត្រូវពិនិត្យ និងព្យាបាល

(ភ្នំពេញ)៖ លោកស្រី ស៊ិនកេត អរុណ បានឱ្យដឹងថា នៅមន្ទីរពេទ្យកុមារអង្គរ ១ថ្ងៃទទួលបានការពិនិត្យព្យា​បាល​ជំងឺ មានចំនួន ចន្លោះពី៤០០ ទៅ៤៥០ នាក់ ដែលភាគច្រើជាជំងឺផ្លូវដង្ហើម និងមួយចំនួនជំងឺរាករុស កង្វះអារហាររូបត្ថម្ភជាដើម ។ ហើយ ក្រៅពីជំងឺទូទៅ​មន្ទីរ​ពេទ្យ​មួយនេះក៏ទទួលការពិន្យព្យាបាលជំងឺ​ឯក​ទេ​ស​ផងដែរ ដូចជា ជំងឺមហារីក ប៉ះទង្គិច និងជំងឺ​ជា​ច្រើនទៀតដែលមន្ទីរពេត្យកុមារអង្គរធ្វើការព្យាបាល។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃ​អង្គាស​មូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យ​កុមារ​អង្គរ បានបញ្ជាក់បែបនេះប្រាប់ទូរទស្សន៍អប្សរា នៅ​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសន្និសីទ​សារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារកម្ពុជា ឆ្នាំ២០២៥” នៅរាជធានីភ្នំពេញ។

លោកស្រីបន្ថែមថា នៅក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារ​អង្គរ​ត្រូវការថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋ​អា​មេរិក សំរាប់ពិនិត្យនិងព្យាបាលដល់កុមារ និងដំណើរ​ទៅ​លើកម្មវិធី មួយចំនួនទៀត ដែលទាក់ទងទៅដល់​ការបណ្តុះបណ្តាលផ្នែកវិជ្ជសាស្រ្តទៅដល់ គ្រូពេទ្យ​ជំនាញ និងកម្មវិធីអប់រំសុខភាពនៅតាមសហគមន៍ ដើម្បី​ពង្រឹង សមត្ថភាពមណ្ឌលសុខភាព ក៏ដូចជាវិស័យ​សុខុមាលភាពសារធារណៈ ឱ្យរឹងមាំល្អជាងមុន ។ បច្ចុប្ប​ន្នេះ​មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងស្វែង​រក​ថវិ​កា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ការចំណាយ​ទូទៅ ខណៈនៅចុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យត្រូវការ​ថវិកា​ទ្រទ្រង់ប្រមាណ ១២ម៉ឺនដុល្លារ អាមេរិក ដើម្បី​បំពេញ​បង្រ្គប់នូវការចំណាយ។

លោកស្រី ស៊ិនកេត អរុណ បន្ថែមថា សម្រាប់ផែនការ​ចំណាយ​នៅក្នុងឆ្នាំ២០២៦ មន្ទីរពេទ្យកុមារអង្គរ​នៅតែ​ត្រូវការថវិកាចាំចាច់ ប្រមាណ ៦ម៉ឺនដុល្លារសហរដ្ឋអា​មេ​រិក​​ដដែល ។ លោកស្រីគូសបញ្ជាក់បន្ថែមថា លោក​ស្រីចង់ឱ្យកម្មវិធី ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារ​កម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីរៃអង្គាស​ថវិកា​ជួយទ្រទ្រង់ដល់កុមារកម្ពុជា ក៏ដូចជាមន្ទីរពេទ្យកុមារ​អង្គរ​ផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺ មានទីតាំងស្ថិតនៅ​ខេត្ត​សសៀមរាប ត្រូវបានបើកដំណើរការនៅឆ្នាំ ១៩៩៩ ក្នុងគោលបំណងផ្តល់ការពិនិត្យព្យាបាល និង​ថែទាំ​សុខភាពដល់កុមារកម្ពុជាប្រកបដោយ​គុណភាព​ខ្ពស់ និងឥតគិតថ្លៃ។ មន្ទីរពេទ្យនេះ បានចូលរួមពង្រឹង​ប្រព័ន្ធសុខាភិបាលតាមរយៈការបណ្ដុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំង​ផ្តល់​ការអប់រំសុខភាពផ្សេងៗដល់ពលរដ្ឋខេត្តសៀម​រាប​ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner