យុទ្ធនាការ «ភ្នំពេញស្អាត» ត្រឡប់មកវិញឆ្នាំ២០២៥ ក្រោម​ប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

(ភ្នំពេញ)៖ យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥ បាន​វិលត្រឡប់មកវិញ ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមាន និង​ទទួលថាមពលវិជ្ជមានថ្មីៗ ដោយផ្តោតលើគោល​ការ​ណ៍​ “ខ្មែរស្អាត” ក្រោមប្រធានបទ៖ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង៖ ៦៖០០ល្ងាច ពហុកីឡ​ដ្ឋាន​​ជាតិអូឡាំពិក។

យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥នេះ មានការ​អញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាល​គម្រោង «ស្អាត» លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការ​សម្តែងធម្មទេសនា ដោយព្រះភិក្ខុវជិរបញ្ញោ គូ សុភាព និងការចូលរួមជាវាគ្មិនកិត្តិយសដោយលោក នឹម ឈុន្នី រួមទាំងយុវជន ក្រុមគ្រួសារ និងអ្នកជំនាញរាប់ពាន់នាក់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការមួយដ៏ពិសេស ដែល​ផ្តល់​ឱកាសសមាធិ លើកទឹកចិត្ត និងចែកចាយថាមពល​វិជ្ជមាន។ ក្នុងគោលបំណង បង្កើនចិត្តស្អាត និងការគិត​វិជ្ជមាន, ផ្ដល់ថាមពលវិជ្ជមានចំពោះយុវជន, ពលរដ្ឋ និងសង្គមទាំងមូល និងជួយស្ដារឡើងវិញសភាព​ស្ងប់​ស្ងាត់ និងសេចក្ដីសង្ឃឹម។

គួរបញ្ជាក់ថា គម្រោង «ស្អាត» គឺជាគម្រោង​សហប្រតិ​បត្តិ​ការរវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិ ទីភ្នាក់ងារ​រដ្ឋាភិ​បាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដែល​មានបំណងកែលំអបរិស្ថាន និងសោភ័ណភាពនៅ​រាជ​ធានីភ្នំពេញ។ គម្រោងនេះផ្តោតលើគោលការណ៍ “ខ្មែរស្អាត” ដែលរួមមាន៖ ចិត្តស្អាត, គ្មានអាក្រក់, ស្មោះ​ត្រង់ និងស្រឡាញ់ធម្មតា ប្រតិបត្តិស្អាត, តាម​សីលធម៌ និងធ្វើអ្វីដែលត្រឹមត្រូវ និងអាកប្បកិរិយាស្អាត គោរពច្បាប់សីលធម៌នៃសង្គម៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner