អ្នកនាំពាក្យក្រសួងការងារ អះអាងថា របាយការណ៍ អង្គ​ការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) មិនអាច ទទួលយកបាន

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអះអាងថា របាយការណ៍របស់ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) គ្មានលក្ខណៈ​វិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករជាង ៩០ម៉ឺន​នាក់ ហើយក្រសួងការងារស្នើសុំឱ្យអង្គការនេះ ជួយ​ផ្តល់​ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ មក​ក្រ​សួង​ដើម្បីស្វែងរកការងារធ្វើជូន ។ អ្នកនាំពាក្យរូបនេះ បន្តថា របាយការណ៍របស់ HRW គឺជារបាយការណ៍ន​យោ​បាយតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដា​ល​វិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជា​ច្រើន​មិន​តិចជាង ១២ចំណុចនោះទេដើម្បីធានាឱ្យបងប្អូន​អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខ​សង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨​លើក​នោះទេ នៅទូទាំងប្រទេសដើម្បីឱ្យបងប្អូនអតីត​ពលករទទួលបានការងារធ្វើ។ ជាមួយគ្នានេះ ក្រសួង​នៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាស​ការងារ​ផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner