សហគមន៍កសិកម្មទំនើបចំនួន ៤ លេចធ្លោជាងគេក្នុង​ឆ្នាំ​​២០២៥

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ​កសិកម្មទំ​នើ​ប​ដែលលេចធ្លោជាងគេប្រចាំឆ្នាំ២០២៥នេះមា​នចំនួន​៤ ក្នុងនេះមានដូចជាសហគមន៍កសិកម្មទំនើប លើដំ​ណាំបន្លែ ,ម្រេច ,ស្រូវ និងដំណាស្វាយ​ចន្ទី​។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបាន គូស បញ្ជាក់ថាក្នុងចំណោមសហគមន៍ទំនើបដែលបាន ទទួលការលេចធ្លោទាំង៤ក្នុងឆ្នាំ២០២៥នេះមានដូចជា៖ដំណាំបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ,ដំណាំ ម្រេចមេមត់ត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ, អភិវឌ្ឍដំណាំស្រូវ កំពង់ធំ នៅខេត្តកំពង់ធំ, ដំណាំស្វាយចន្ទី នៅប្រាសាទ សំបូររុងរឿង ខេត្តកំពង់ធំ។

អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់ដែរថា គិត​រហូតមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍កសិកម្ម ទំ​នើ​​ប ចំនួន២៥ត្រូវបានបង្កើតឡើងនៅក្នុងខេត្តចំនួន ១​១ ជាមួយនឹងកសិករជាសមាជិកជាង ៣២០០​គ្រួសារ​។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្មឱ្យពលរដ្ឋចងក្រងជាសហគមន៍ ព្រោះការចូលជាសហគមន៍ គឺអាច​ទទួល​បានផលប្រយោជន៍ច្រើន និងអាចការពារកសិករ​ពីហានិភ័យទីផ្សារបានទៀតផង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចជា​គោលការ​ណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥លាន​ដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាប​ជូន​សហគគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ឆ្នាំ ២០២៥-២០២៧ខាងមុខ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner