ហេសបូឡាប្រកាសប្រើសិទ្ធិ វាយប្រហារអ៊ីស្រាអែល

បេរូត ៖ ពួកប្រដាប់អាវុធហេសបូឡា នៅប្រទេសលីបង់ បានប្រកាសថា ខ្លួនមានសិទ្ធិវាយប្រហារលើអ៊ីស្រាអែល ឆ្លើយតបចំពោះការណ៍ដែលអ៊ីស្រាអែល ទើបបានវាយ សម្លាប់មេទ័ព របស់ខ្លួន។

លោក Naim Qassem មេដឹកនាំក្រុម Hezbollah បានអះអាង កាលពីថ្ងៃសុក្រថា ក្រុមនេះមានសិទ្ធិឆ្លើយតប ទៅនឹងការធ្វើឃាតមេយោធាកំពូលរបស់ខ្លួន អំឡុងការវាយប្រហារមួយ របស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូង នៃ ទីក្រុង Beirut កាលពីប៉ុន្មានថ្ងៃមុន។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ លោកបានហៅការសម្លាប់លោក Haytham Ali Tabtabai ថា «ជាការឈ្លានពាន និង ជាឧក្រិដ្ឋកម្មដ៏សាហាវ» ដោយបន្ថែមថា ក្រុមរបស់លោកមាន «សិទ្ធិក្នុងការឆ្លើយតប ហើយនឹងត្រូវណត់ពេលវេលា សម្រាប់ធ្វើរឿងនោះ» ។

លោក Qassem បានទទូចថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានគោរពបទឈប់បាញ់ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលព្យាយាមបញ្ចប់អរិភាព រយៈពេលមួយឆ្នាំ ជាមួយនឹងអ៊ីស្រាអែល ហើយ បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល មកលើប្រទេសនេះ ជាញយដង។

ការធ្វើឃាត លោក Haytham Ali Tabtabai បានកើតឡើង ចំពេលដែលអ៊ីស្រាអែលបានបង្កើនការវាយប្រហារ លើប្រទេសលីបង់ ដោយបានប្តេជ្ញាថា ខ្លួននឹងមិនអនុញ្ញាត ឱ្យក្រុមហេសបូឡា វាយបកវិញ នោះឡើយ។ រីឯ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអំពាវនាវឱ្យ “សងសឹក” បន្ទាប់ពីការធ្វើឃាតនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner